|
|
ក្លឹប Schalke 04 ដែលលេងនៅលីគទី២ ប្រទេសអាឡឺម៉ង់បានសម្រេចចិត្តដករូប logo ម្ចាស់ឧបត្ថម្ភធំក្រុមហ៊ុនឧស្ម័នដ៏ធំ Gazprom ដែលមានទីតាំងនៅប្រទេសរុស្សីលើលើឯកសណ្ឋានរបស់ខ្លួន ។
ការសម្រេចចិត្តដករូប logo នេះគឺដោយសារតែប្រទេសរុស្ស៊ីបានបើកការវាយប្រហារ ទៅលើអ៊ុយក្រែនកាលពីពេលថ្មីៗនេះ ។ គួរបញ្ជាក់ថាមានក្លឹបធំៗ និងកីឡាករជាច្រើនបានប្រតិកម្មនិងទង្វើរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងបានទាមទារអោយរុស្សីបញ្ឍប់ការវាយប្រហារ និងដកកងកម្លាំងពីទឹកដីអ៊ុយក្រែន ។ ការសម្រេចចិត្តដក logo ក្រុមហ៊ុន Gazprom គឺជាសកម្មភាពដែលបង្ហាញអោយឃើញថា Schalke 04 មិនគាំទ្រនិងទង្វើរបស់រុស្ស៊ីទេ ៕
ប្រភព : Fabrizio Romano
ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona បានចែករំលែកការយល់ដឹងអំពីដំណើរការស្តារនីតិសម្បទារយៈពេលវែងរបស់គាត់ បន្ទាប់ពីបានរងរបួសកជើងអំឡុងពេលប្រកួត El Clásico កាលពីខែមេសា។...
ខ្សែបម្រើស្លាបរបស់ក្លឹប Newcastle United កីឡាករ Anthony Gordon បានសារភាពថាគាត់ជិតនឹងចូលរួមជាមួយក្លឹប Chelsea ក្នុងឆ្នាំ 2022 ដើម្បីលេងក្រោមការដឹកនាំរបស់ Thomas Tuchel ។...
ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Raphinha បានកត់សម្គាល់ការចាប់ផ្តើមដំបូងរបស់គាត់នៅក្នុងអាវលេខ 10 របស់ Brazil ជាមួយនឹងគ្រាប់បាល់ទី 15 របស់គាត់ក្នុងរដូវកាលនេះ។...
ខ្សែបម្រើ Eduardo Camavinga របស់ Real Madrid នឹងចូលក្រុមវិញលឿនជាងការរំពឹងទុក ដោយសារតែការព្យួរពីការប្រកួត UEFA Nations League របស់បារាំងជាមួយអ៊ីតាលីនាពេលខាងមុខ។...
🔥លទ្ធផលការប្រកួត UEFA NATIONS LEAGUE 🔥 BELGIUM VS ITALY ...