|
|
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានរាយការណ៍ថា យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៦៨លានផោនសម្រាប់ខ្សែការពាររបស់ Juventus កីឡាករ Matthijs de Ligt ដែលការផ្ទេររំពឹងនឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ។
ក្លឹបយក្សនៅ Bundesliga ត្រូវបានគេដឹងថាបានយល់ព្រមផ្ដល់កុងត្រារយៈពេល៥ឆ្នាំជាមួយ De Ligt ដែលធ្វើឲ្យខ្សែការពារសញ្ជាតិហុល្លង់រូបនេះនៅ Munich ដល់ឆ្នាំ២០២៧។ ក្រៅពី Bayern ក្លឹបនៅអង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ចង់បាន De Ligt ដូចគ្នា។ គួរបញ្ជាក់ថាកីឡាករវ័យ២២ឆ្នាំបានបង្ហាញខ្លួនបាន១១៧ប្រកួតឲ្យក្រុមសេះបង្កង់ និងរកបាន៨គ្រាប់ក្នុងរយៈពេល៣រដូវកាល។ ការមកដល់របស់ De Ligt នឹងជំនួសកន្លែងរបស់ Niklas Sule ដែលចាកចេញទៅកាន់ Dortmund៕
ប្រភព៖ BBC Sport
លោក Carlo Ancelotti បាននិយាយបន្ទាប់ពី Real Madrid យកឈ្នះ RB Salzburg 5-1 ថា Jude Bellingham មានបញ្ហាខ្នង ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ។...
Arsenal នៅតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ដែលត្រូវបានគេរាយការណ៍ថាជាគោលដៅខ្សែប្រយុទ្ធកំពូលរបស់ពួកគេទាំងសម្រាប់ខែមករា ឬរដូវក្តៅក្រោយ។...
Fabrizio Romano រាយការណ៍ថា Chelsea និង Juventus បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Renato Veiga ។...
Eric Garcia ត្រូវបានទទួលរងនូវការរំពឹងទុកនៃការផ្ទេរជាច្រើនក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
🔥លទ្ធផលការប្រកួត CHAMPIONS LEAGUE 🔥 PSG VS MANCHESTER CITY ...